
ភ្នំពេញ ៖ ប្រទះឃើញគូរស្នហ៍មួយគូរដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងដោយគេស័ង្សថាជាភ្លើងប្រចណ្ឌ។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបន្ទប់ជួលមួយកន្លែង ជាន់ទី២ ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ វឿន សីហា ហៅក្តឹប ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើទើបតែបាន១សប្តាហ៍ប៉ុណ្ណោះ មានស្រុកកំណើតនៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកឯខាងបុរសនាមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុជាង២០ឆ្នាំ ត្រូវជាគូរសង្សារនឹងគ្នា។
បើតាមការប្រភពពីស្ត្រីម្នាក់ត្រូវជាម្ដាយមីងមានឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នារីរងគ្រោះខាងលើបានស្រឡាញ់គ្នាជាមួយបុរសម្នាក់ដែលជាបុរសខាងលើ ហើយកន្លងមកនាងបានស្នាក់នៅជាមួយគាត់ទើបតែ១សប្តាហ៍កន្លងមកនេះទេក៏បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹងមិនឃើញមុខតែ២ថ្ងៃស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ទូរស័ព្ទរកតែមិនចូលទើបមកតាមរកមើលឃើញបន្ទប់បិទទ្វារជិតហៅមិនឆ្លើយ ទើបឱ្យអ្នកនៅជិតខាងជួយគាស់បើកបង្អួចមើល តែបែរជាប្រទះឃើញពួកគេដេកស្លាប់ទាំង២នាក់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលទៅវិញ។ តាមការពិនិត្យបឋម ខាងស្រីមានស្នាមរបួសបែកមុខរីឯខាងប្រុសមានស្នាមអារកអាចសន្និដ្ឋានផ្តើមចេញពីរឿងភ្លើងប្រចណ្ឌ វាយសម្លាប់នាងជាសង្សារហើយអារកសម្លាប់ខ្លួនឯងតាមក្រោយ។
ក្រោយពីប្រទះឃើញគូសង្សារស្លាប់ទន្ទឹមគ្នានៅ ក្នុងបន្ទប់ជួលយ៉ាងនេះ អាជ្ញាធរ សមត្ថកិច្ចជំនាញក៏បានចុះទៅពិនិត្យសាកសួរនិងធ្វើកោសល្យវិច្ច័យនិងស្រាវជ្រាវរកសាច់ញាតិខាងប្រុសមុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕