
ភ្នំពេញ ៖ បុរសម្នាក់ជិះ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបញ្ច្រាសផ្លូវ ត្រូវបានរថយន្តព្រុសបើកច្រាសទិសគ្នា បុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅភ្លាមៗ ។
ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ៧ៈ១៥ នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចមុខរោងចក្រកាត់ដេរយូនីខន នៅលេីផ្លូវជាតិលេខ២ ក្នុងភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-2786 ជិះក្នុងទិសដៅពីជើងទៅត្បូង លើផ្លូវបញ្ច្រាស លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តព្រុស ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 2BC-0671 អ្នកបើកបរមានឈ្មោះ អន សុខពេញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិម្កាក់ ឃុំចំប៉ា ស្រុកបាទី ខេត្ត តាកែវ បើកក្នុងទិសដៅពីត្បូងទៅជើងបុក បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ត្រូវបានរថយន្តគ្លីនិកឯកជនគង្គារ ដឹកជនរងគ្រោះយកទៅ ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕