តាកែវ ៖ អាណិតណាស់មនុស្សចំនួន០៣នាក់ ប្តី ប្រពន្ធ និងកូនស្រី ត្រូវបានរថយន្តធន់ធំប្រភេទបែនយីឌុបបុកកិន បណ្ដាលឲ្យ ស្លា.ប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូជាប់ពីក្រោមរថយន្តបើកអូសបានរហូតដល់ជាង២គីឡូម៉ែត្រទើបកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់បាន ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ៦ៈ៣០ នាទី ព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ប្តីប្រពន្ធនិងកូនស្រី មិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កធុនធំប្រភេទបែនយីឌុប មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 3A-4094 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកZOOMER ច្រាសទិស ដែលជិះដោយជនរងគ្រោះ៣នាក់ ប្តីប្រពន្ធនិងកូនស្រី បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែង ចំណែកម៉ូតូនៅជាប់ពីក្រោមរថយន្ត បើកអូសបានចម្ងាយជាង២គីឡូម៉ែត្រ បែកផ្កាភ្លើងតាមផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមចាប់ឃាត់បាន ទាំងរថយន្តទាំងអ្នកបើកបរ ម៉ូតូរងខូចខាតខ្ទេច ដាច់បាត់ទាំងស្លាកលេខ ។
ក្រោយកើតហេតុ សមត្ថកិច្ច ចាត់ចែងសពជនរងគ្រោះត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕