
កណ្តា ៖ សពជនរងគ្រោះជាក្មេងសិស្សសាលាទាំង ១១នាក់ ក្នុងនោះស្រី៣នាក់ ជនរងគ្រោះដែលជិះលើទូកដសរុប ចំនួន ១៥នាក់ និង
មានជីវិត ០៤នាក់ ក្នុងកណីលិចទូកដរនៅស្រុកលេីកដែក ខេត្តកណ្តាល ត្រូវបានរកឃេីញអស់ហេីយ គិតត្រឹមម៉ោង ០៦ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ សពជនរងគ្រោះចុងក្រោយ ឈ្មោះ មាស សុវណ្ណារាជ អាយុ ១២ ឆ្នាំ រកឃើញនៅក្បែរគោស្ពានអ្នកលឿង។
ជាមួយគ្នានេះផងដែរ បន្ទាប់ពីរកឃេីញសពបាត់ខ្លួនចុងក្រោយគេនេះ ប្រតិ បត្តិការនៃការរុករកក៏ត្រូវបានបិទបញ្ចប់ផងដែរ ។
ខាងក្រោមនេះឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់រួមមាន៖
១. ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង
២. ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង
៣. ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សសាលា
៤. ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សសាលា
បន្ទាប់នេះឈ្មោះអ្នកដែលបានស្លាប់រួមមាន៖
១. ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា
២. ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា
៣. ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សសាលា
៤. ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សសាលា
៥. ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា
៦. ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សសាលា
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា
៨. ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សសាលា
៩. ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា
១០. ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សសាលា
១១. ឈ្មោះ មាស សុវណ្ណារាជ អាយុ ១២ ឆ្នាំ ជាសិស្សសាលា៕
សូមបញ្ជាក់ថានេះជាករណីទីមួយដែលមិនធ្លាប់មានពីមុនមក ពិសេសភូមិកោះចំរើនដែលជាកោះមួយប្រកបដោយការរស់នៅសុខដុមរមនាមិនដែលមានបញ្ហាអ្វីកើតឡើងទាល់តែសោះ។ សូមចូលរួមសោកស្ដាយ អាឡោះអាល័យ និងសូមបួងសួងដល់វត្ថុស័កសិទ្ធតាមថែរក្សាដួងវិញ្ញាណក្ខន្ធ។កូនៗក្មួយៗទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។