ភ្នំពេញ ៖ រថយន្តចំនួន០២ គ្រឿងរងការខូចខាត យ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។
ហេតុការណ៍គ្រើថ្នាក់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១១ៈ០០ នាទីយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើងគេឃើញបុរសម្នាក់បើករថយន្ត lexus rx330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខនគរបាល 2-3276 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២៨៧ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបែកជាបួនកែងជាមួយផ្លូវលេខ ៥២៨ ក៏មានបុរសម្នាក់ បើករថយន្ត Tacoma មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-8253 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែជាសំណាងល្អមិនបង្ករឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពីកើតហេតុភាគីទាំងពីរបានចរចាគ្នាបញ្ចប់រឿងនៅនឹងកន្លែង មិនបង្កការរំខានដល់សមត្ថកិច្ចនោះទេ ដោយភាគីទាំងពីរសុខចិត្ត យករថយន្ដទៅជួសជុលរៀងៗខ្លួន៕