
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនដូចហោះជ្រុល ទំនង់ ជាស្រវឹងស្រា ក៏បានជ្រុលទៅបុ.ករថយន្តកូរ៉េដឹកគោពីក្រោយយ៉ាងពេញទំហឹងរុញទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្ដាលអោយមនុស្ស០៣នាក់ គៀបជាប់ក្នុងកាប៊ីនមុខរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១០ៈ០០ នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅត្រង់ចំណុចស្ពានទី៩ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរេដឹកគោ០២គ្រឿង រថយន្តទីមួយ ពាក់ផ្លាកលេខ ស្វាយរៀង 2A-2742 បើកបរមានគ្នា០៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើត និងរថយន្តកូរ៉េមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ2N-9411 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នា នៅពីមុខទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម គោលបំណងដឹកគោត្រឡប់ទៅខេត្តស្វាយរៀងវិញ ខណៈពេលបើកមកដល់ចំណុចកើតហេតុ នៅនឹងគល់ស្ពានទី៩ ស្រាប់តែគេឃើញរថយន្តបង្កម៉ាកfordranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AG-5922 បើកបរដោយបុរសម្នាក់ដែលគេសង្ស័យថាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ស្របទិសគ្នាក្នុងទីសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុ.លទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកគោ បើកបរនៅកណ្តាលចំពីក្រោយពេញទំ.ហឹង រុញទៅបុ.កនិងរថយន្រកូរ៉េមួយគ្រឿងទៀត នៅពីមុខបណ្តាលឲ្យកៀបជាប់មនុស្ស០៣នាក់ នៅក្នុងការប៊ីនមុខ ហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋជិតខាង បានជួយគាស់រួចទាក់ទង ទៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តបង្កបានរត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល៕