
ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹកត្រូវនឹងថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ ២០២២ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 2 ក្បែរព្រះនរាយ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តអាប៊ូលមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅស្របគ្នាក៏ជ្រុលទៅបុកនិងនារីម្នាក់ដែលជិះម៉ូតូម៉ាក summer ដែលពាក់ផ្លាកលេខកណ្ដាល1AJ.3187 ចំពេញមួយទំហឹងរួចក៏មិនព្រមឈប់ក៏កិនបន្ថែមបណ្ដាលឱ្យបែកក្បា…លនា..រីម្នាក់ស្លា…ប់នៅកន្លែងកើតហេតុយ៉ាងអណោចអធ័មបំផុតចំណែកឯអ្នកបើករថយន្តអាប៊ូលមិនព្រមឈប់ក៏ព្យាយាមចង់បើករត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមពីក្រោយក៏ភ័យស្លន់ស្លរក៏ចុះលើរថយន្តអាប៊ូលរត់គេចបាត់ទៅបន្សល់តែរថយន្តនៅហ្នឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន.សាកសពនារីដែលត្រូវរថយន្តអាបូ៊លបុកហើយកិនស្លា..ប់ត្រូវបានរថយន្តសាមុយដឹកសពយកទៅរក្សាទុកដើម្បីឲ្យសាច់ញាតិទៅយកមកដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិ។