
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានចេញពីកន្លែងកម្មវិធី ជប់លៀង រួចក៏បានបេីកបររថយន្តក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវឡេីងស្ពានអាកាសក្បាលថ្នល់ បណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ១១:១០ នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញ បុរស វ័យចំណាស់ម្នាក់ បេីកបររថយន្តម៉ាក TOYOTA Camary 07ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M- 9008 បេីកបរក្នុងទិសដៅ ពីត្បូងទៅជេីង ក្នុងល្បឿនលឿន បានបោះពួយយ៉ងលឿនក៏បានរេចង្កូត ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវឡេីងទៅស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យរថយន្តរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ ជុំវិញគ្រោះថ្នាក់ខាងលេីនេះ មិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកេីត ធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕