
ព្រែវែង ៖ រន្ធត់ណាស់បុរស០២នាក់ជាឪពុកនិងកូនបានស្លាប់ក្នុងអណ្តូងបូមទឹកស្រែប្រាំង ដោយសាតែចុះយកសោរក្នុងអណ្តូងជម្រៅលូ១៤កង់។
ហេតុការណ៍ខាងលើបង្កជាការផ្ញាក់ផ្អើលកាលពី ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា សពបុរសទាំងពីរខាងលើគឺជាឪពុកនិងកូននិងគ្នា។ជនរងគ្រោះទាំង០២មានឈ្មោះ:
១.ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ (ជាឪពុក)
២.ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ(កូន)មានទីលំនៅភូមិព្រៃកន្លោងឃុំព្រៃកន្លោងស្រុកពោធិ៍រៀង។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ក្នុងភូមិឃុំកើតហេតុខាងលើ ហើយជ្រុះកូនសោចូលក្នុងអណ្តូងចុះយកសោរួចក៏ជួបគ្រោះថ្នាក់នេះតែម្តង ។
គួរបញ្ជាក់ផងដែរថា អណ្តូងមានជម្រៅ១៤កង់លូ ហើយក្នុងមួយលូមានប្រវែង ០.៥០ម៉ែត្រ៕