
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ កម្លាំងគយ និងរដ្ឋាករ បានឆ្មក់បង្ក្រាបក្រុមអ្នកជិះម៉ូតូធំ ដោយរកឃើញម៉ូតូអត់ពន្ធ និងម៉ូតូមានឯកសារមិនប្រក្រតីជាច្រើនគ្រឿង ។
ក្រោយពីអ្នកជិះម៉ូតូធំមួយក្រុម បានណាត់គ្នា មកជួបជុំនៅចំណុចរង្វង់មូលជ្រោយចង្វារ ផ្លូវជាតិលេខ៦ ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ បំណងធ្វើដំណើរជាក្រុម ឆ្ពោះទៅកាន់ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែលថា នៅក្នុងប្រតិបត្តិការនេះ ម៉ូតូដែលមានពន្ធត្រឹមត្រូវ អាចបន្តដំណើររបស់ខ្លួន ឯម៉ូតូដែលរកឃើញថាអត់ពន្ធ និងឯកសារមិនប្រក្រតី ត្រូវចាប់បញ្ជូនយកទៅអគ្គនាយកដ្ឋានគយ និងរដ្ឋករ ដើម្បីអនុវត្តតាមនីតិវិធី៕