
ប្រទេសថៃ ៖ បើតាមប្រភពព័ត៌មានពីអាជ្ញាធថៃបានឱ្យដឹងថា យ៉ាងយោចណាស់មានមនុស្ស ៣៨នាក់ត្រូវបានស្លាប់ដែលក្នុងនោះក៏មានទាំងកុមារនិងក្មេងវ័យជំទង់បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារដ៏អាក្រក់មួយបានកើតឡើងកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២នៅឯមជ្ឍមណ្ឌលមើលថែទាំកុមារមួយកន្លែងនៅក្នុងខេត្តណុងប៊ូឡាំភូនៃភាគខាងជើងប្រទេស ដោយខ្មាន់កំាភ្លើងមួយរូបដែលជាអតីតមន្រ្តីនគរបាល។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរថៃបានឲ្យដឹងថា ជនដៃដល់ខាងលើនេះត្រូវបានគេដឹងថា បានប្រើប្រាស់កំបិតចាក់សំដៅទៅលើកុមារ និងបានបាញ់រះនឹងកាំភ្លើងទៅលើជនរងគ្រោះជាច្រើននាក់ទៀតដែលស្ថិតនៅកន្លែងហេតុ។
បន្ទាប់ពីការវាយប្រហារខ្មាន់កាំភ្លើងរូបនេះបានត្រឡប់ទៅផ្ទះវិញហើយបានបាញ់សម្លាប់ប្រពន្ធនិងកូនរបស់គាត់មុននឹងសម្លាប់ខ្លួនឯង។