ព្រៃវែង ៖ រសៀលនេះលោក សក ឡី អនុប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ តំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនវិទ្យាល័យដំរីពួន ស្ថិតក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក សក ឡី និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖ អាល់កុល ចំនួន ៣កាន ស្មើនឹង ៩០លីត្រ ម៉ាសការពារ ចំនួន ២ ៥០០ម៉ាស សាប៊ូលាងដៃ ចំនួន ១០០ដុំ និងទឹកបរិសុទ្ធ ចំនួន ៥០យួរ៕
……….
២៦ វិច្ឆិកា ២០២១