ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បេីកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Lexus 570 បានទៅបុកជាមួយម៉ូតូបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បាក់ជើង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៥១ កែង ១៨៤ ស្ថិតនៅ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសជនជាតិចិន ម្នាក់ បេីកបររថយន្តម៉ាក Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1407 បេីកបរក្នុងទិសដៅពីលិចទៅកេីត តាមបណ្តោយផ្លូវ ១៨៤ ស្រាប់តែមកដល់ចំណុចកេីតហេតុ បានបុកគ្នា ជាមួយនឹង បុរសម្នាក់ ដែលបេីកបរម៉ូតូ ម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AW-2619 បណ្តាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខយ៉ាងដំណំ បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួស បាក់ជេីង។ចំណែកឯម្ចាស់រថយន្តត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននាំទៅ អធិការនគរបាលខណ្ឌដូនពេញផងដែរ។
ក្រោយពេលកេីតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្តសាមុយ នៃមន្ទីរពេទ្យកាល់ម៉ែត្រ បញ្ចូនទៅសង្គ្រោះភ្លាមៗ។ចំពោះរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច ជំនាញចរាចរណ៍ ផ្លូវគោក នៃអធិការនគរបាលខណ្ឌដូនពេញ ធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕