
ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន០៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យផងដែរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងម៉ូតូនិងម៉ូតូ ជិះបុកគ្នាយ៉ងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ៧ៈ៣០ នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦០ម៉ែត្រ ទល់មុខច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ភាគីខាងម៉ូតូហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-9545 ជិះ០២នាក់ប្តីប្រពន្ធ ជាមន្ត្រីសាលាខណ្ឌមានជ័យ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបត់ចូលសាលាខណ្ឌ ត្រូវបានភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-1805 ជិះដោយបុរសម្នាក់ច្រាសទិសបុក បណ្តាលឲ្យរងរបួសធ្ងន់០២នាក់ ស្ត្រីម្នាក់រងរបួសធ្ងន់ និងបុរសម្នាក់ ខាងភាគីម៉ូតូសេរ២០២១ របួសធ្ងន់ សន្លប់០២នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន គង្គា ដឹកយកទៅ ចំណែកមធ្យោបាយទាំង០២គ្រឿង សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕