
ភ្នំពេញ ៖ យុវតីម្នាក់ដែលជាសិស្សរៀនថ្នាក់ទី១២ម្នាក់ បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ដែលបង្កឲ្យុមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅក្នុងបរិវេណវិមានសពវៀតណាម នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពយុវតីខាងលើមានឈ្មោះ ញ៉ែម មុីយ៉ុង អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ សាលាសុវណ្ណភូមិ សាខាពោធិចិនតុង មានទីលំនៅកន្លែងកើតហេតុ ដែលមានឪពុកឈ្មោះ ញ៉ែម រតនា អាយុ៤២ឆ្នាំ មុខរបរ ជាងធ្វើម៉ុង និងមើលថែម៉ុង នៅវិមានសពវៀតណាម និងម្តាយឈ្មោះ លឹម ស្រីអូន អាយុ៤២ឆ្នាំ ជាអ្នកមើលការខុសត្រូវ ទីនោះផងដែរ ។
បើតាមសេចក្តីរាយការណ៍ពីបុរសដែលជាឪពុកបានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ ឃើញថាប្លែកក្នុងរយៈពេល១សប្តាហ៍មកនេះ មិនដឹងថាកើតមានបញ្ហាអ្វី បានជាមិននិយាយស្តី ជាមួយឪពុកម្តាយ បងប្អូន ចំពោះការរស់នៅក្នុងគ្រួសារក៏មិនដែលមានបញ្ហាអ្វី ពួកគាត់ក៏បានព្យាយាមជជីកសួរ តែមិនប្រាប់ ស្រាប់តែនៅវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ភ្ញាក់ពីដេកសុឹងតែមិនទាន់ អ្នកជិតខាងប្រទះឃើញសពកូនស្រីចងក ស្រែកប្រាប់ ទើបនាំគ្នាឆោឡោ ដាក់ទម្លាក់ចុះ កូនស្រីស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕