
ត្បូងឃ្មុំ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល នៃ ស.ស.យ.ក. និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ទន់ ធី ត្រូវជាជីដូនរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅភូមិនពន្លៃ ឃុំកក់ ស្រុកពញាក្រែក ។
ក្នុងនាមប្រធានគណៈប្រតិភូ ឯកឧត្តម ស សុខា បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា ទន់ ធី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕