
កំបង់ចាម ៖ សេចក្តី បំភ្លឺ ព័ត៌មាន ក្រុមការងារ ព័ត៌មាន ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សូម ជម្រាប ជូន ដល់ អ្នក សារព័ត៌មាន សាធារណជន ពិសេស អ្នក និយម ប្រើប្រាស់ នូវ បណ្ដាញ សង្គម ជ្រាប ជា ព័ត៌មាន ថា ពាក់ព័ន្ធ នឹង ករណី បង្កជម្លោះ ដោយ ក្រុម យុវជន ចំនួន ពីរ ក្រុម ស្ថិត នៅ ក្នុង វត្ត ទែ ត ក្នុង ក្នុងភូមិ ប្រសើរ ឃុំ បុសខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាម កាលពី ថ្ងៃ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ ។
ក្រោយ ពេល ទទួល បាន ព័ត៌មាន ភ្លាម លោ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បាន ដាក់ បទបញ្ជា ដល់ លោក អធិការ ដឹកនាំ កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក ចំការលើ ធ្វើការ ស្រាវជ្រាវ ស៊ើបអង្កេត រហូត បាន នាំ ខ្លួន មុខសញ្ញា ទាំងនោះ មក សាកសួរ នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល បុសខ្នុរ ។
ក្រោយ ពី ធ្វើការ សាកសួរ និង ពិនិត្យ ឃើញ ថា ករណី ខាងលើ គ្មាន របួស ស្នាម និង ដោយ មានការ សំណូមពរ ពី អាជ្ញាធរ មូលដ្ឋាន និង មានការ ធានា ពី អាណាព្យាបាល របស់ ក្រុម យុវជន ទាំង អស់នោះ ដើម្បី យក ទៅ ធ្វើការ អប់រំ និង ដោយ មានការ ឯកភាព ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម សម្រេច ឲ្យ សមត្ថកិច្ច យើងខ្ញុំ ធ្វើ កិច្ចសន្យា អប់រំ ក្រុម យុវជន ទាំង អស់នោះ ( ទាំង សងខាង ) ដោយ មាន អាណាព្យាបាល មក ធានា រួច អនុញ្ញាតិ ឲ្យ វិល ត្រលប់ ទៅ លំនៅ ដ្ឋា ន រៀងៗ ខ្លួន វិញ ៕