ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនដឹងកេីតរឿងអ្វីមកឈប់គោលដៅសមត្ថកិច្ចចរាចរណ៍ នៅចំណុចស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
បើតាមសមត្ថកិច្ចនៅគោលដៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់ស្លៀងស៊ីវិល ជិះម៉ូតូម៉ាកADV ពណ៌ស មិនចាំស្លាកលេខមកឈប់គោលដៅរបស់គាត់ដោយលេីកដៃសំពះភ្លាមនោះក៏ដកកាំភ្លេីងខ្លីពីក្នុងការបូបស្ពាយបាញ់មេឃមួយគ្រាប់រួចជិះគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ។ បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅកម្លាំងគ្រប់បណ្តាគោលដៅចាំស្ទាក់នឹងត្រួតពិនិត្យជនសង្ស័យខាងលេីដេីម្បីឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។