
ប៉ៃលិន៖ ម៉ូតូចំនួន០២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងត្រង់ផ្លូវបំបែក បណ្តាលឲ្យមនុស្ចំនួន០៣សរងរបួសធ្ងន់និងស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង កាលពីព្រលប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសារួម ជីមម៉ាយ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន១D-២៧៩៨។ ចំណែកភាគីរងគ្រោះម្ខាងទៀតមានគ្នាពីរនាក់មានឈ្មោះជេង ហួរ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភំពេញ ដ-៦០៧៦ រងរបួសស្រាល និងម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះផើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិថៃ រងរបួសស្រាល។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូ និងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របទិសគ្នាបើកក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែភាគីម៉ូតូបង្កបានបត់ ក៏ពើបប្រទះ និងម៉ូតូមួយគ្រឿងទៀតពេញទំហឹង នៅកណ្តាលទ្រូងផ្លូវបណ្តាលឲ្យមនុស្សទាំងអ្នកបើក ទាំងអ្នករួមដំណើ ប៉ើង និងដួលរបួសរដូករណែល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯវត្ថុតាងម៉ូតូទាំង ០២គ្រឿងត្រូវកម្លាំងផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ៕