
ព្រះវិហារ៖ រថយន្តនិងម៉ូតូមួយគ្រឿងដែលបានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូលេខ ៨០-៨១ ស្ថិតនៅភូមិអូរតាលោក ឃុំរម្យទម ស្រុករវៀង បានបុកគ្នាដែលបណ្តាលឱ្យមនុស្ស ចំនួនបីនាក់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ និងកុមារីពីរនាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២។
ប្រភពពីនគរបាលស្រុករវៀងបានឱ្យដឹងថា រថយន្តនិងម៉ូតូបានធ្វើដំណើរស្របបទិសគ្នា ដោយម៉ូតូធ្វើដំណើរនៅខាងមុខរថយន្តដែលមានអ្នករួមដំណើរចំនួនប្រាំនាក់។ចំណែករថយន្តម៉ាកឡិចស៊ីល អ អិច៣០០ ពណ៌ស ពាក់ផ្លាក លេខព្រះវិហារ 2A-1415 បើកបរក្នុងស្ថានភាពស្រវឹង។ មកដល់កន្លែងកើតហេតុរថយន្តបានជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យឳពុកម្តាយ និងកូនស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុនិងកូនស្រីពីរនាក់ទៀតរងរបួស។
សមត្ថកិច្ចបន្តទៀតថា អ្នកបើកបររថយន្តមាន ឈ្មោះ អ៊ុង សុភា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានឃាត់ខ្លួនភ្លាមៗ។
ចំណែកឯភាគីម៉ូតូម៉ាកHonda Dream ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយឈ្មោះ អេត ថុន ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅ ភូមិអូរតាលោក ឃុំរមទម ស្រុករវៀង។អ្នករួមដំណើរឈ្មោះ ហួរ សំអៀន ភេទស្រី អាយុ៣៨ឆ្នាំត្រូវជាប្រពន្ធ ឈ្មោះ ថុន សាលី ភេទស្រីអាយុ០៩ឆ្នាំអ្នកទាំងបីគឺជាជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាង។ ចំណែកកូនស្រីពីរនាក់ផ្សេងទៀតដែលរងរបួសមាន ឈ្មោះ ឈ្មោះ ថុន ថាវ៉ាន់ ភេទស្រីអាយុ០៤ឆ្នាំនិងហួរ តឿ ភេទស្រី អាយុ០២ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដោយសារតែអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពស្រវឹងនិងខ្វះការប្រុងប្រយ័ត្ន។អ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១៦មករាខេត្ត។
ចំណែកឯសាកសពបានប្រគល់ជូនក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្ភារ:និងវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំដោះស្រាយតាមនីតិវិធី៕