
ភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់ ប្រហែលទើបចេញកម្មវិធីក៏ បានបេីករថយន្ត ទៅបុកជាមួយនឹងម៉ូតូ យ៉ាងពេញទំហឹង បម្រុងនិងបេីករត់គេចខ្លួន តែក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃេីញហេតុការណ៍ក៏បានជួយដេញឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកេីតឡេីង កាលពីវេលាម៉ោង ២:០០យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានអោយដឹងថា នៅមុនពេលកេីត គេឃេីញ បុរសវ័យក្មេងម្នាក់ បេីករថយន្ត TOYOTA Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4898 បេីកបរក្នុងទិសដៅ ពីត្បូងទៅជេីង លុះមកដល់ត្រង់ចំណុចកេីតហេតុខាងលើ ក៏វ៉ាក់អេី នឹង ម៉ូតូម៉ាក ស្កុបពីពណ៌ខ្មៅមួយគ្រឿង ដែលពាក់ស្លាកលេខ 1JE-0593 ដែលបេីកបរក្នុងទិសពីកេីតទៅលិច យ៉ងពេញទំហឹង បណ្តាលឲ្យខាងម៉ូតូបុកចំពីចំហៀង ទ្វាររបស់រថយន្ត ប្លោងមនុស្ស បុកនឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ ឯម៉ូតូរងការខូចខាតមួយកំណាត់មុខ។ ភ្លាមៗម្ចាស់រថយន្តមានការភ័យស្លន់ស្លោ បានព្យាយាមបេីករត់គេចពីចំណុចកន្លែងកេីតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ជួយដេញ នឹង ឃាត់ខ្លួនបាន នៅចម្ងាយពីកន្លែងកេីតហេតុ ប្រហែល២គីឡូដី។
ក្រោយពេលកេីតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យ។ ចំណែកឯងម្ចាស់រថយន្ត ត្រូវឃាត់ខ្លួនយកទៅ អធិការនគរបាលខណ្ឌចំការមន ចំណែកឯង រថយន្ត នឹងម៉ូតូ ត្រូវបាន ជំនាញចរាចរណ៍ ផ្លូវគោកនៃអធិដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា តាមនិតិវិធីផ្លូវច្បាប់។