
ដូចដែលប្រិយមិត្តបានដឹងហើយថាថ្មីៗនេះស្ថានីយទូរទស្សន៍ហង្សមាស បានចាក់បញ្ចាំងខ្សែភាពយន្តភាគថ្មីមួយ ក្រោមចំណងជើងថា (ខោល) ។ ស្របពេលដែលភាពយន្តភាគថ្មីនេះចាប់ផ្ដើមចាក់បញ្ចាំង ក៏លេចចេញនៅមតិខ្វែងគំនិតគ្នាជាច្រើនដោយមានអ្នកខ្លះក៏ចាប់ផ្ដើមរិះគន់ខ្លាំងៗ ថាជាការចម្លងពីភាពយន្តរបស់ថៃ មិនមែន ជាស្នាដៃរបស់កូនខ្មែរទេ ទាំងការស្លៀកពាក់និងសាច់រឿងជាការចម្លងរបស់គេសុទ្ធសាធទៅវិញ។
យ៉ាងណាមិញយើងក្រឡេកទៅមើលអ្នកដែលស្រឡាញ់វប្បធម៌ខ្មែរដ៏ផង់ផង មានការសោកស្ដាយជាពន់ពេក មិនគួរណាកូនខ្មែរមួយចំនួនតូច លែងស្គាល់អ្វីជារបស់ខ្លួនដែលមានតាំងពីបុរាណកាលមក ទាំងសំលៀកបំពាក់និងទំនៀមទម្លាប់របស់ខ្មែរ។
ជាមួយគ្នានោះ ក៏មានគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថាបុរាណណាចារ្យបានបង្ហោះសំណេរមួយឃ្លាថា ” #ប្រជាជនខ្មែរមួយចំនួនមិនទាន់មានចំណេះដឹងរឿងសម្លៀកបំពាក់សម័យកណ្ដាល អានខំមិនហើយស្លុតចិត្ត ប្រជាជនខ្មែរយើង១ចំនួនមិនទាន់មានចំណេះដឹង រឿងសម្លៀកបំពាក់នៅសម័យកណ្ដាលទេ?
ម្នាក់ៗមើលរឿងថៃឡើងកើតវិបល្លាសសតិ តាមម៉ែការរ៉ាកេតអស់ហើយ។ ឃើញអត់ Fun club ម៉ែការរ៉ាកេតគេមកទាមទារឈុតឱ្យម៉ែការ៉េតពួកគេហើយ។ ជយោ Thailand soft Power ” ។
យើងសង្កេតឃើញថានៅក្នុងនោះមានការជជែកវែកញែកយ៉ាងច្រើន ដោយមានអ្នក”ខ្លះបានលើកឡើងថា “១ ឈុតខ្លីល្អមើលតែសាច់ភ្លេងនិងចម្រៀងលំនាំបទថៃការកេត” អ្នកខ្លះទៀតក៏បានសួរថា នៅសម័យកាលណាដែរ សម្លៀកបំពាក់តុបតែងកាយបែបហ្នឹង ” រឿងថៃក៏ខ្មែរ ” មើលដំបូងស្មានតែរឿងថៃ” សំលៀកបំពាក់ដូចរឿងថៃទោះល្អមើលយ៉ាងណាក៏មិនមើលដែរ”។ ការជជែកវែកញែកនេះនៅមិនទាន់អស់នោះទេ ដោយមានអ្នកខ្លះក៏បានលើកសរសើរ ហើយចំណែកអ្នកខ្លះមួយចំនួនតូចទៀតក៏បានបន្ទោសបង្អាប់ទៅវិញ។
តើចំពោះប្រិយមិត្តនិងមិត្តអ្នកអានយល់យ៉ាងណាដែរ?