ពិតជារឿងដ៏ហួសចិត្ត និងជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុត ចំពោះបុគ្គលអគតិមួយចំនួនតូចដែលចូលចិត្តប្រព្រឹត្តអំពើដែលសង្គមមិនឲ្យតម្លៃ ខណ:ដែលថ្មីៗនេះមានដំណឹងថា មានជនអនាមិកបានយកឈ្មោះនិងរូបតារាកំប្លែងលោកតា ចេក ទៅបង្កើតហ្វេសប៊ុកក្លែងបន្លំបោកយកលុយពីមហាជន។
ចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើមនេះ កំពុងត្រូវបានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្ទុះការរិះគន់ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងលើជនអគតិរូបនោះ។ ជាក់ស្តែងតារាសម្តែងលោក ហេង នរកក្កដា ដែលកន្លងមកតែងស្វះស្វែងរកជំនួយជួយដល់លោកតា ចេក ក៏បានប្រតិកម្មនិងព្រមានជនរូបនោះផងដែរ។
លោក ហេង នរកក្កដា បានលើកឡើងថា ពិតជាថោកទាបបំផុតដែលមានជនឆបោកបង្កើតអាខោនក្លែងក្លាយបោកប្រជាជនដែលមានចិត្តចង់ជួយឪ ចេក។ ខ្ញុំសូមប្រកាសថា អាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថវិកាបងប្អូនដែលចង់ជួយឪ ចេក។
លោកបន្តថា ឪ ចេក អត់មានផេកទេ ហើយគាត់មានតែអាខោនABAតែមួយគត់ គឺឈ្មោះChhum Bunchhoeun (003369667)។ សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត។
លោកបន្ថែមថា នេះហើយជាជនឆបោកដែលបានក្លែងបន្លំធ្វើជាផេករបស់ឪ ចេក អោយបងប្អូនបាញ់លុយទៅអាខោនABA វាសូមបងប្អូនជួយស៊ែហើយចំណាំមុខវាទុកផង។