
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហ៊ូ សាគុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំអង្គរទ្រេត ឯកឧត្តម វូ ហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំអង្គរទ្រេត និងលោក ប៉ិច សុង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌ ៣ នៅវត្តត្រាច ស្ថិតក្នុងភូមិត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ សាគុណ និងលោក វូ ហាក់ ព្រមទាំងក្រុមការងារ បានប្រគេនបច្ច័យ ចំនួន ១ ០២០ ០០០រៀល សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងប្រគេនស្លាដក និងបច្ច័យដល់ព្រះសង្ឃ ចំនួន ៦អង្គ ព្រមទាំងជូនថវិកា ដល់លោកអាចារ្យ គណៈកម្មកាេវត្ត អាជ្ញាធរ កងកម្លាំង ប្រជាការពារ និងពុទ្ធបរិស័ទមួយចំនួនផងដែរ៕