
ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានជាញគិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួនបានសម្រេចដោយមិនដឹងមូលហេតុ ចោលប្រពន្ធនិងកូនយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៧ៈ២០ នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស.ព.ជនរងគ្រោះខាងលើមានឈ្មោះ ផាន់ សុវណ្ណារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធនិងកូនចំនួន០៤នាក់ នៅជាមួយយាយ០២នាក់។
ប្រភពពីសាច់ញាតិដែលដឹងឲ្យថា នៅវេលាម៉ោង ៦.០០នាទី ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២២ពេលនោះគាត់បានហូបបាយជុំជាមួយប្រពន្ធកូនធម្មតារហូតដល់ម៉ោង៩ៈ០០យប់ ទើបឲ្យប្រពន្ធនិងកូនទៅសម្រាន្តនៅនិង បន្ទប់ឡៅតឿខាងលើ លុះព្រឹកឡើង នៅវេលាម៉ោង៦ៈ០០ព្រឹក ប្រពន្ធរបស់គាត់បានចុះពីលើបន្ទប់ឡៅតឿ មកខាងក្រោមក៏បានប្រទះឃើញប្ដីរបស់គាត់បានចងកសម្លាប់ខ្លួនជាមួយនឹងខ្សែភ្លើង ភ្ជាប់នឹងបង្កាន់ដៃបន្ទប់ឡៅតឿស្លាប់បាត់ទៅហើយ។រួចក៏បានស្រែកឆោឡោឡើងក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់បានធ្វើការហ៊ុមព័ទ្ធនិងធ្វើកំណត់ហេតុរួច ក៏បានទាក់ទងទៅកម្លាំងជំនាញចក្ខុកុសលវិច្ច័យចុះមកធ្វើកោសល្យវិច័យ។
ក្រោយធ្វើកោសល្យវិច័យរួចកម្លាំងជំនាញចក្ខុកុសលវិច្ច័យបានប្រាប់ឲ្យដឹងថាបុរសខាងលើគឺពិត ស្លាប់ដោយសារតែចងកសម្លាប់ខ្លួនពិតប្រាកដមែនមិនទាក់ទងនឹង ឃាតកម្មអ្វីឡើយ។បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕