ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ១រោច ខែភទ្របទឆ្នាំ ខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១៥និង៤០នាទី មានករណីអគ្គីភ័យ មួយកន្លែងបានកើតឡើងនៅ ខនដូរ មួយកន្លែង ជាន់ទី៤ (បន្ទប់ដាក់សំភារៈ) ស្ថិតនៅភូមិ៧ ផ្ទះលេខ ២ ក្រុម៣៥ តាមបណ្តោយផ្លូវព្រះនរោមត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានថា ជនរងគ្រោះមានឈ្មោះ: ជួប បញ្ញា ភេទ ស្រី អាយុ ៤០ ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរ ម្ចាស់ខនដូរ ប្រភេទសំណង់ថ្មបេតុង ទំហំ ០៤ម៉ែត្រ x ៤ម៉ែត្រ។
ហេតុការខាងលើបង្កឲ្យខូចខាតសម្ភារអស់បន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសឡើយ ។
ប្រភពបានបន្តថាករណីអគ្គីភ័យខាងលើប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៣ គ្រឿង ពុំបានប្រើប្រាស់ទឹកនិងមានរថយន្តជំនួយអន្តរាគមន៍ពីទីក្រុងកោះពេជ្រ ២ គ្រឿង ប្រើប្រាស់អស់ចំនួន ២ គ្រឿង ស្មើរ ៨ ម៉ែត្រគីប ហើយបានពន្លត់អស់នៅវេលាម៉ោង ១៦:១៥ នាទី ថ្ងៃខែឆ្នាំដដែល។
មូលហេតុនៃការបង្កឲ្យការឆាបឆេះនេះកើតឡើងនៅមិនទាន់ដឹងនោះទេ ដោយកំពុងស្រាវជ្រាវ។