
ព្រះសីហនុ៖ ជនសង្ស័យគ្រឿងញៀនចំនួន 05 នាក់ រួមនិង រថយន្ត01 គ្រឿង ម៉ូតូ 01 គ្រឿងត្រូវបានកម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង 22:20នាទី ថ្ងៃទី 10 កញ្ញា 2022 ។
ការឃាត់ខ្លួននេះដែរគឺ ធ្វើឡើងនៅត្រង់ចំណុចកន្ទុយនាគ ស្ថិតនៅក្នុងភូមិ 04 សង្កាត់ 04 ខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន។
ជនសង្ស័យចំនួន05នាក់ទី០១ ឈ្មោះស៊ុយ រឿយ ហៅតឿ ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិ03 សង្កាត់លេខ1 ក្រុង/ខេត្តព្រះសីហនុ ។
ទី០2ឈ្មោះសាន់ វិន ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្ដិសុខ មានទីលំនៅគុជអាស៊ីក្រុមហ៊ុនថៃប៊ុនរ៉ុង ភូមិ1 សង្កាត់លេខ3 ក្រុងស/ ខេត្តព្រះសីហនុ។
ទី០3ឈ្មោះងិន សែ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិ03 សង្កាត់លេខ4 ខេត្តព្រះសីហនុ ។
ទី០4 ឈ្មោះ រិន សារ៉ន ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនកាំបិតចុងភៅ មានទីលំនៅភូមិ01 សង្កាត់លេខ 3 ខេត្តព្រះសីហនុ ។
ទី០5ឈ្មោះញៀន ភារិទ្ធ ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនកាំបិតចុងភៅ មានទីលំនៅនៅភូមិ01 សង្កាត់លេខ3 ក្រុង/ព្រះសីហនុ ។ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ម្សៅសថ្លាចំនួន01កញ្ចប់ទម្ងន់ 1. 67 ក្រាមថ្លឹងទាំងសំបកម៉ូតូចំនួន01គ្រឿងទូរស័ព្ទដៃចំនួន 03 គ្រឿងលុយខ្មែរ15ម៉ឺន។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕