ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងអនុប្រធាន ព្រមទាំងសមាជិក បានផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ចំពោះការបាត់បង់មហាឧបាសិកា ស ស៊ន់ ត្រូវជាអ៊ំបង្កើតរបស់ឯកឧត្តម ស សុខា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ២១:៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ ។
ក្នុងសារលិខិតបានរំលេចថា មរណភាពរបស់មហាឧបាសិកា ស ស៊ន់ គឺជាការបាត់បង់នូវម្តាយ អ៊ំ លោកយាយ លោកយាយទួត ជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដោយក្តីអាឡោះអាល័យជាទីបំផុត ។
ក្នុងសារលិខិតដដែល ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុកការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័កិ្តសិទ្ធទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា ស ស៊ន់ បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕