
ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ក៏ត្រូវរថយន្តហាយលិនឌ័រមួយគ្រឿងបុកពេញទំហឹង។
ហេតុការណ៍គ្រោះចរាចរណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ០៨:១៥នាទី នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩ -១៨០ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ ឃុន មាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងជួស ជុលម៉ូតូ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីលោកវរៈសេនីយ៍ទោ ទ្រី ផលណារិន អធិការរងនគរបាលទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានគូកបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង ដែលបង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-5944 បើកបរដោយបុរសម្នាក់ បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុក៏បានបើកឆ្លងផ្លូវ គាប់ជួនពេលនោះក៏មានរថយន្ដ០១ គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-1030 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ទៅបុកម៉ូតូចំខាងមុខផ្នែកខាងស្ដាំ ហើយរថយន្ដនោះជ្រុលទៅបុករថ យន្ដ០១គ្រឿងទៀតដែលចតក្បែរចិញ្ចើមផ្លូវ០១គ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9197 ចំពីខាងមុខផ្នែកខាងឆ្វេង និងបណ្តាលឲ្យអោយអ្នកបើកបរម៉ូតូ HONDA WAVE ត្រូវស្លា.ប់នៅកន្លែងកើតហេតុ។ ឯអ្នកបើកបររថយន្ដម៉ាក HIGHLANDER បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតសពត្រូវបានសាច់ញាតិមកទទួលយក ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ដ និងម៉ូតូត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕