
សង្កាត់សួង ÷ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលោម៉ោង ០៩:០០នាទី ដោយមានការយកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង បានចាត់អោយ លោកអនុសេនីយ៍ឯក ប៉នចាន់សុភារម្យ នាយប៉ុស្ដិ៍ បើកកិច្ចប្រជុំ នៅសាលប្រជុំប៉ុស្ដិ៍នគរបាលរដ្ឋបាលសួង ស្ថិតភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៖
នៅក្នុងកិច្ចប្រជុំនេះដែរសមាសភាពចូលរួមប្រជុំ រួមមាន÷
-លោក នាយរងប៉ុស្ដិ៍ គ្រប់រូប
-លោក-លោកស្រី-កញ្ញា មន្រ្តីប៉ុស្ដិ៍
-លោក មេភូមិសួងលិច -សួងកើត
-កម្លាំងប្រជាការពារ សួងលិច សួងកើត ជើងឡង និងជ្រៃបិទមាស
គោលបំណងនៅក្នុងកិច្ចប្រជុំនេះដើម្បីចូលរួមផ្សព្វផ្សាយ ស្ដីពី៖
-ផែនការ ការពារ រៀបចំសណ្ដាប់ធ្នាក់ក្នុងឳកាសបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ តាមវត្តអារាម
-ស្ដីពីគោលនយោបាលភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង ៧ចំនុច
-ផលប៉:នៃការប្រើប្រាស់គ្រឿងញៀន នឹង បារីអេឡិត្រូនិត
-ផ្សព្វផ្សាយពីវិធានការណ៍«៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។