
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងស្តុប ត្រូវរថយន្តតfordraptor បុកចំពីមុខពេញទំហឹង ហើយកិនអូសទាំងម៉ូតូ និងមនុស្សជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅស្តុប៣៦០ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនរងគ្រោះ ភេទប្រុសមានអាយុជាង២០ឆ្នាំ ស្លៀក ខោខ្លីពណ៌ខៀវ អាវដៃខ្លីពណ៌ខ្មៅ ជិះម៉ូតូម៉ាកនិចពណ៌សពាក់ផ្លាកលេខភ្នំពេញ 1GT-3701 នៅពុំទាន់ស្គាល់អត្តសញ្ញាណ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកនិច ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GT-3701 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បម្រុងនិងជិះឆ្លងស្តុប ពេលជិះដល់ពាក់កណ្តាលស្តុប ក៏មានរថយន្តបង្ក fordraptor ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BP-9157 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូម៉ាកនិច ពេញទំហឹងដែលកំពុងតែជិះឆ្លងភ្លើងស្តុប បណ្តាលឲ្យដួលហើយកិនពីលើ អូសទាំងម៉ូតូនិងមនុស្សច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម រីឯតៃកុងតថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំភ្លាមៗ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងត៕







