ជនរងគ្រោះឈ្មោះ ម៉ាត ម៉ាន អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះបានចងកសម្លាប់ខ្លួននៅនឹងដើមឈើ ក្បែរវាលស្រែ នៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ៕
តាមប្រភពពត៌មានបានអោយដឹងថា យុវជនរូបនេះបានទៅស្នាក់នៅចំការលោក ខឹម វាសនា ជាមួយនឹងមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ខណៈនោះឪពុកម្ដាយបានឃាត់កូនមិនឲ្យទៅដែរ តែរូបគេនៅតែមិនស្ដាប់ការហាមឃាត់របស់ពុកម្ដាយ។ រូបគេបានចេញទៅនៅចំការលោក ខឹម វាសនា នៅថ្ងៃទី២៧ ខែសីហា នឹងបានត្រឡប់មក វិញនៅថ្ងៃទី៣០ ខែសីហា លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ យុវជនជាជនរងគ្រោះបានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង។