
ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ZOOMER ក្នុងល្បឿនលឿន ជ្រុលទៅបុកនិងម៉ូតូកង់បី យ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ៈ៥០ នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ០២ ស្ថិតនៅក្នុង ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមាន ឈ្មោះ មឿន បណ្ឌិតចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DC-3532 ក្នុងស្ថានភាពល្បឿនលឿន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបុកចំពីមុខម៉ូតូកង់បី បើកច្រាសទិសគ្នា ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1M-3768 អ្នកបើកបរមានឈ្មោះទេព សុខា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា មានទីលំនៅភូមិព្រែកហូ ឃុំព្រែកហូ ស្រុកតាខ្មៅ ខេត្តកណ្តាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកម៉ូតូកង់បី និងម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕