
ភ្នំពេញ ៖ ថ្ងៃនេះឯកឧត្តម អេង យ៉ាន និងលោកប្រធានមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ព្រមទាំងក្រុមការងារ បានអញ្ជើញជូនដំណើរក្មួយៗសិស្ស-និស្សិតអាហារូបករណ៍ ស សុខា មកពីមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ សិស្ស-និស្សិតខេត្តបាត់ដំបង និងខេត្តព្រៃវែង ទៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និងថ្នាក់វិទ្យាល័យ នៅប្រទេសឥណ្ឌូនេស៊ី ។
សូមជូនពរក្រុមការងារ និងក្មួយៗសិស្ស-និស្សិតទាំងអស់ សូមទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ ជោគជ័យក្នុងបេសកកម្ម និងការសិក្សារៀនសូត្រ សំដៅយកចំណេះដឹង ជំនាញដែលបានសិក្សារៀនសូត្រ មកអភិវឌ្ឍន៍អនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល៕






