
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ក្រុមការងារគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងស្រុកកោះសូទិនប្រើប្រាស់រថយន្ត១គ្រឿង របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តចំណុះយោធភូមិភាគ២ចុះជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ០១ខ្នង ស្ថិតនៅកនុងភូមិទី៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលកុំតែប្រឈមមុខនឹងការបាក់ស្រុតច្រាំងទន្លេ កាលពីយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភ អង្ករ ចំនួន ២៥គ.ក្រ មី ចំនួន ០១កេស ត្រីខ ចំនួន ០១យួរ ទឹកត្រី ចំនួន ០១យួរ ទឹកស៊ីអ៊ីវ ចំនួន ០១យួរ និងថវិកាចំនួន ៥០០.០០០រៀល៕