
ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ០១នាក់ និងរឹបអូសបានគ្រឿងញៀនជាង ១០០ គីឡូក្រាម។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ករណីបង្រាបបទល្មើសជួញដូរនឹងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ខាងលើនេះប្រព្រឹត្តិកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង១២ៈ៣២នាទី កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង. លោក វ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ (ក៩)និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម ទី សុវិន ថាល. ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះ វិហារ-ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប បទល្មើសខាងលើនេះនៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយពេលបង្រាប់បទល្មើសខាងលើ ជាលទ្ធផល កម្លាំងបានឃាត់បានជនសង្ស័យ០១នាក់ ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន ។ ព្រមទាំងដកហូតបានគ្រឿងញៀន កេតាមីន (KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គីឡូ និង៨០ក្រាម។ រថយន្ត ០១គ្រឿង ។ ទូរសព្ទ័ដៃ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី៕