
នាយកដ្ឋានអង្គរក្ស ៖ នាព្រឹក ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានដឹកនាំមន្ដ្រីជំនាញ ចូលរួមកិច្ចប្រជុំស្ដីពីផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ក្រោមអធិបតីភាព
– ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី
– ឯកឧត្តម ហ៊ុយ ពិសិទ្ធ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
– ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន ក.ទ.ប និងអស់លោកលោកស្រី មកពីក្រសួងពាជិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ មួយចំនួនទៀត នៅទីស្តីការគណៈរដ្ឋមន្ត្រី ។