ភ្នំពេញ÷ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ធ្វើជាកម្មករសំណង់ត្រូវបានខ្សែភ្លើងឆក់ស្លា.ប់យ៉ាងអាណោ.ចអា.ធ័ម បន្ទាប់ពីរូបគេបានយកខ្សែភ្លើងដាច់រលាត់បានត្រូវទឹកយកមកដាក់តជាមួយនិងអំពូលសម្រាប់បំភ្លឺរោងនៅក្បែរការដ្ឋានសំណង់។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៧ៈនិង៣០ៈនាទីយប់ ថ្ងៃទី២៤ៈខែវិច្ឆិកា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចនិងការដ្ឋានមួយកន្លែង ក្នុងសង្កាត់កាកាបទី១ៈខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!!
ស.ពក្មេងរងគ្រោះមានៈឈ្មោះ រតនា ភេទប្រុស អាយុ ១៥ឆ្នាំ ស្រុកកំណើតរស់នៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅធ្វើការសំណង់ក្នុងការដ្ឋានមួយកន្លែងជាប់នឹងទីតាំងកើតហេតុ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់នៅកន្លែងកើតហេតុហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងរូបគាត់បានឃើញជនរងគ្រោះដើរទៅយកខ្សែភ្លើងដែលមានដំណ៌
ដើម្បីយកមកតជាមួយនឹងអំពូលភ្លើងសម្រាប់បំភ្លឺនៅក្នុងរោងស្នាក់នៅរបស់ខ្លួន ខណៈពេលកុំពុងតែតស្រាប់តែខ្សែភ្លើងមួយខ្សែនោះបានធ្លាក់ចូលទៅក្នុងទឹក ទើបបណ្ដាលឱ្យឆ្លងចរន្តឆក់ដួលទៅលើដីក្រកាច់មួយភ្លែតក៏បាត់មាត់ឈឹង បន្ទាប់ពីឃើញហេតុការណ៍បែបនេះភ្លាម
កម្មករដូចគ្នាក៍បានរត់ទៅលើកជនរងគ្រោះមកដាក់កប់ក្នុងដីខ្សាច់ដើម្បីជួយសង្គ្រោះជីវិតហើយក៏បានទាក់ទងទៅខាងគ្រូពេទ្យដើម្បីឲ្យមកដឹកយកជនរងគ្រោះទៅព្យាបាល តែជាកម្មអកុសលជនរង់គ្រោះបានដាច់ខ្យល់ស្លា..ប់ បាត់ទៅហើយ ក៏បានទាក់ទងទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះភ្លាមដើម្បីពិនិត្យមើលទៅលើសាកស ពរួចរាល់ក៏បានទាក់ទងទៅមន្ត្រីផ្នែកជំនាញឱ្យចុះមកពិនិត្យមើលទើបដឹងថាជនរងគ្រោះពិតជា ស្លា..ប់ ដោយសារតែខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយក៏បានប្រគល់ ស.ព ទៅឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។