ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករឲមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១០:៤០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចកឹ្លបកំសាន្ត All Friend សិ្ថតនៅនៅតាមបណ្តោយផ្លូវ៤៨៨ ភូមិ២ ក្រុមទី១៤ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានដោយដឹងថាម្ចាស់ទីតាំងមានឈ្មោះ ធួក សុជាតា ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ម្ចាស់កឹ្លប។
ចំពោះមូលហេតុវិញសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវកំពុង បន្ត ការស្រាវជ្រាវ
ជាប្រភេទសំណង់: ថ្មប្រក់សង្ក័សី ទំហំ ១៦ម៉ែត្រ x ១៣ម៉ែត្រ និងខូចខាតសម្ភារៈ ឆេះកឹ្លប ទំហំ ១៦ម៉ែត្រ X ១៣ម៉ែត្រ អស់ទាំងស្រុង និងឆេះរាលដាលផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នងប្រហែល២០%។
សូមបញ្ជាក់ផងដែរថានៅក្នុងហេតុការណ៍អគ្គីភ័យនេះមិនមានអ្នករបួសឬស្លាប់នោះទេ។
សមត្ថកិច្ចបានបន្តទៀតថា កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១ រថយន្ត ស្មើរនឹង ៨៤ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៦ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៦ រថយន្ត សើ្មនឹង ២៤ម៉ែត្រគូប។
– រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប។
ករណីអគ្គីភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុង នៅវេលា ម៉ោង ១៣:០០ នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល។