
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ចោរឆក់ទូរស័ព្ទចំនួន ០៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទាំង០៣នាក់មានឈ្មោះ ៖
-ទី១មាន.ឈ្មោះ ជួន បូរី ភេទប្រុសអាយុ១៨ឆ្នាំ
-ទី២មាន.ឈ្មោះ សៀន មករា ភេទប្រុសអាយុ១៨ឆ្នាំ
-និងមាន៣.ឈ្មោះ សាន វណ្ណណិត ភេទប្រុសអាយុ១៥ឆ្នាំ។
ប្រភពពី លោក វរសេនីយ៍ឯក ម៉ន វុធី អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ ទាំង៧ និងផ្នែក នៃអធិការដ្ឋានខណ្ឌ ចេញល្បាតពួន នឹងស្ទាក់ឃ្លាំមើលបង្ការ នឹងបង្ក្រាប បទល្មើស លួច ឆក់ ប្លន់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង តាមដងផ្លូវសាធារណៈ ដេីម្បីការពារសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ហើយស្រាប់តែប្រទះឃើញ ជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីជនរងគ្រោះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យទាំង០៣នាក់ខាងលើ ដែលបានធ្វើសកម្មភាព និង ឆក់ទូរស័ព្ទដៃពីជនរងគ្រោះ៕