
ស្វាយរៀង៖ មនុស្សប្រុសស្រីចំនួន០៨នាក់ដែរបានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករនិងរថយន្តTacoma បានបុកគ្នាយ៉ាងពេញទំហឹង ដែលបង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ់នេះបានកើតឡើង កាលពីវេលាម៉ោង៩ៈ០០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅក្នុងភូមិ ថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកកម្មករម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D- 1104 ដោយមានផ្ទុកកម្មករកម្មការិនីជាច្រើននាក់បានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច រួចក៏បានបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាកTacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8591 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមានមនុស្សរងបួសចំនួន០៨នាក់។
ប្រភពដដែលបានឲ្យដឹងទៀតថា កម្មករដែលរងរបួសរួមមាន៖
ទី១-ឈ្មោះឥន សម្បត្តិ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ តារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ទី២-ឈ្មោះ អន សុផល្លី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ទី៣-ឈ្មោះ ខាត់ រ៉ា ភេទស្រី អាយុ៣៨ ឆ្នាំ រស់នៅភូមិបាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
ទី៤-ឈ្មោះកិ សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
ទី៥-ឈ្មោះ លាវ ស្រី ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ បាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។
ទី៦-ឈ្មោះ ទុំ ភត្រ្តា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោធិ៍រស់ ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល។
ទី៧-ឈ្មោះ សូ ឡេងសុីនិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
និងទី៨-ឈ្មោះ ម៉ុក សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តដឹកកម្មករបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1104ខូចខាតទាំងស្រុង។
ចំពោះភាគីរថយន្តម្ខាងទៀតមានឈ្មោះ SHU GUOQIANG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបរ ជនជាតិចិន បើកបររថយន្ដពាក់ស្លាកលេខ ភ្នំពេញ 2AW-8591រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំង០២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់ ។ចំណែកឯអ្នករងរបួសត្រូវបានសមត្ថដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕