
កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរយ៉ាងលឿនក៏បានជ្រុលទៅបុករថយន្តម៉ាស្តាពីក្រោយពេញទំហឹង ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្លួនឯង ចំណែកឯរថយន្តម៉ាស្តាវិញគឺរង់ការខូចខាតផ្នែកខាងក្រោយជាដំណុំ ហេតុការណ៍គ្រោះថ្នាល់ចរាចរណ៍នេះដែរកើតឡើងកាលពីវេលាម៉ោង៧ៈ០៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A- 07 4 8 អូសសណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A – 0586 បើកយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ដែលបើកបរដោយឈ្មោះ យួត ហេង ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអណ្ដូង ទឹ ក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយ រថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4466 ដែលធ្វើដំណើរស្របទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរខាងលើបណ្តាលឲ្យរថយន្តបង្ក ក្រឡាប់ផ្ងារជើង ចំណែកឯអ្នកបើកបរវិញបានគេចខ្លួនបាត់ស្រមោល។ រីឯរថយន្តម៉ាស្តាត្រូវរងការខូចខាតខ្ទេចរួញផ្នែកខាងក្រោយ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែង ស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕