
ព្រះសីហនុ ៖ សង្វេគណាស់ ! បុរសម្នាក់ ចិត្តក្លាហាន រត់ឆ្លងផ្លូវបំណងទៅយកម៉ូតូ ដើម្បីដេញតាមចាប់ចោរឆក់កាបូប តែជួបគ្រោះអកុសល ត្រូវរថយន្តបុកស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម ។
ករណីនេះបាន កើតឡើងនៅរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះ តាមបណ្តោយផ្លូវមិត្តភាព ក្បែរសាលាដុនប៉ូស្កូ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសរងគ្រោះ បានរត់ឆ្លងផ្លូវប្រញាប់ទៅយកម៉ូតូ ប្រជាពលរដ្ឋ បញ្ជាក់ថា គឺដើម្បីដេញតាមចាប់ចោរឆក់កាបូប តែចៃដន្យក៏ត្រូវរថយន្តមួយគ្រឿងម៉ាក Lexus Rx300 ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0693 បានបុកស្លាប់តែម្តង ។
បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី និងតាមស្រាវជ្រាវរកមុខសញ្ញាចោរឆក់កាបូបនោះ ឲ្យខានតែបាន ។
ចំណែកសពជនរងគ្រោះ ក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕