
ព្រះសីហនុ ៖ បុរសម្នាក់ជិះម៉ូតូដឹកកូនចេញពីសាលារៀន ត្រូវរថយន្តដឹកដីបុកស្លា.ប់ទាំង២នាក់ នៅនឹងកន្លែងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១ៈ០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ២០២២ នៅត្រង់ចំណុចចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតនៅក្នុងភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុ។
ប្រភពបឋមពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលជាឪពុកឈ្មោះ ប៊ួ រតនា អនុសេនីយ៍ឯក អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺន ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែកសពកូនប្រុសមានឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ ភាសាចិន នៃសាលាកាងហ៊ួ បានស្លាប់ភ្លាមៗក្រោយពេលកើតហេតុជាមួយនិងឪពុក ។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីផ្លូវជាតិ លេខ៤ឆ្ពោះមកអូរ៣ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ជាន់ហ្វ្រាំងមិនសុី សង្ស័យថាដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកចំមុខជាមួយនិងម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1G-7537 យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និងកូនប្រុសម្នាក់ទៀតស្លា.ប់ដូចគ្នា ។ចំណែកឯតៃកុងរថយន្តបានរងរបួសមធ្យម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចបានចុះជួយសម្រួលចរាចរណ៍ការពារកន្លែងកើតហេតុ និងស្ទួចយកវត្ថុតាងទាំងពីយកទៅរក្សាទុករងចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ ចំពោះសពប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕