
ភ្នំពេញ៖នៅវេលាម៉ោងប្រហែល៧.០០នាទី ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់(ជនជាតិតៃវ៉ាន់)នៅចំណុចខុនដូ Gold GLass អាគារលេខ៣៥ ផ្លូវលេខ៣៩២ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺ ពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 ត្រូវជាមិត្តភិក្កបានបញ្ជាក់ពីអត្តសញ្ញាណអ្នកស្លាប់ទាំងបីនាក់មានឈ្មោះ÷
ទី១/សពឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល30 ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនពិតប្រាកដ)។
ទី២/ សពឈ្មោះ AH WEI ភេទប្រុស អាយុប្រ ហែល30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនពិតប្រាកដ)។
ទី៣/សពឈ្មោះAH HONG ភេទប្រុស អាយុប្រហែល30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ(មិនពិតប្រាកដ) ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងបីនាក់មិនមែនលិខិតឆ្លងដែនទេ
វត្ថុតាងដែលនៅទីតាំងកន្លែងកើតហេតុរួមមាន÷
– អាវុធខ្លី ម៉ាក Glock 19 ពណ៍ ស្ករ ចំនួន01ដើម បង់ចំនួន០2 គ្រាប់ចំនួន41គ្រាប់ គ្រឿងញៀន ប្រភេទ កេតាមីន ចំនួន43.67ក្រាម។
បច្ចុប្បន្ន សពក្រោយពីកុសលវិច្ឆ័យ រួចយកទៅតម្កល់នៅវត្តទឹកថ្លា ក្រុមគ្រូពេទ្យកោសល្យវិច័យ និងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមិនទាន់សន្និដ្ឋានបានទេថាពាក់ព័ន្ធនឹងរឿងអ្វីឲ្យពិតប្រាកដ កម្លាំងចម្រុះកំពុងបន្តនិតិវិធី។