
ភ្នំពេញ ៖ បុរសជាជនជាតិចិនមួយក្រុមបេីកបររថយន្តមួយគ្រឿងម៉ាក អាល់ហ្វាដ ក្នុងល្បឿនលឿនក៏រេចង្កូតទៅបុលនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលក្រឡាប់ ផ្អៀងកង់ នឹងមនុស្សចំនួន០៤នាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកេីតឡេីង កាលពីវេលាម៉ោង ១២:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ស្ថិននៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យថា នៅមុនពេលកេីតហេតុគេឃើញមាន រថយន្តមួយគ្រឿងម៉ាក់ អាលហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5377 បេីកបរដោយជនជាតិចិនមួយក្រុមធ្វេីដំណេីរ ក្នុងទិសដៅពីជេីងទៅ ត្បូង ក្នុងស្ថានភាពល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែ បានរេចង្កូតទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់ នឹងបណ្ដាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកេីតហេតុរួចអ្នករងរបួសត្រូវបានដឹងបញ្ចូនទៅតាម កង់បីឥណ្ឌា យកទៅសង្រ្គោះ។ ចំណែកឯរថយន្ត ត្រូវបានខាងកម្លាំង ជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែងយករថយន្តទៅរក្សាទុក ដេីម្បីចាត់ការតាមនីតិវិធី៕