សៀមរាបៈ បុរសវ័យពាក់កណ្តាលម្នាក់ ឈរនោមនៅជម្រាលភ្នំបណ្តាលឱ្យរអិលជើងធ្លាក់ ពីលើភ្នំមកក្រោមធ្វើឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង១៩និង ៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើភ្នំក្រោម ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីមន្ត្រីនគរបាលសង្កាត់សៀមរាបបាននិយាយនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១ នេះថា មានករណី បុរសម្នាក់ បានដើរទៅហាត់ប្រាណ នៅលើភ្នំក្រោម ខណៈពេលនោះ ជនរងគ្រោះឈរ នោម រួច ហើយ ដើរចុះមក ជម្រាលភ្នំ ក៏ រអិលជើងធ្លាក់ ពីលើភ្នំមកក្រោម បណ្ដាល ឱ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុតែម្តង។
មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ កៅ គាហ៊ួរ ភេទប្រុសអាយុ ៥០ឆ្នាំ មុខរបរជាងថតរូប មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពត្រូវបានក្រុមគ្រួសារដឹកតាមឡានយកទៅផ្ទះភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីរួចហើយ៕