
ព្រៃវែង ៖ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោកជំទាវ ហោ វ៉ាន់នី និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ រួមនឹងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំយកថ្មមិច ដែលជាអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៤០០ម៉ែត្រ នៅក្នុងភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ជូនថា ផ្លូវលំ ១ខ្សែ មានប្រវែង ៤០០ម៉ែត្រ ត្រូវបានក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម ទូច វណ្ណៈ និងលោក លីនី ភីដែន រួមនឹងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ បានជួសជុល និងក្រាលថ្មមិច ខាងលើនេះ ធ្វើឡើងតាមការស្នើសុំ និងដោយស្ថានភាពផ្លូវពេលភ្លៀងម្តងៗ រអិល ជង្ហុក ជាដើម ។
សូមបញ្ជាក់ជូនដែរថា សម្រាប់ស្រុកស្វាយអន្ទរ បច្ចុប្បន្ននេះ មានផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវគ្រួសក្រហម ស្ទើតែគ្រប់ទីកន្លែង មិនបង្កជាផលលំបាកជាផលលំបាលចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឡើយ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន