
បន្ទាយមានជ័យ៖ឯកឧត្តម ស សុខា ភាពរឹងមាំរបស់យុវជន កេីតចេញពីការសហការ សាមគ្គី គ្នា ប្រកបដោយឆន្ទៈ មនសិកាខ្ពស់ដោយគិតផលប្រយោជន៍ប្រជាជនជាធំ ដែលសបញ្ជាក់ឲ្យឃេីញថាយុវជនគឺជាកម្លាំងចលករដែលមិនអាចខ្វះបាន ជាមួយកិច្ចការងារសង្គម ការងារមនុស្សធម៌ជាដើម។
ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារ អភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ រួមនឹងពិសារអាហារសាមគ្គីជាមួយសមាជិក-សមាជិកា ក្រុមការងារអភិវឌ្ឍយុវជនទូទាំងខេត្ត ធ្វេីឡេីងនៅវិទ្យាល័យ ជប់វ៉ារី ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២២។
ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍ឲ្យដឹងថា ៖ ក្រុមការងារអភិវឌ្ឍយុវជន តែងតែចូលរួមសកម្មភាពយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសធម៌ ព្រមទាំងបានការគាំទ្រទាំង ផ្នែកស្មារតី និងថវិកា ជាពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ តែងតែគាំទ្រទាំង ផ្នែកស្មារតី និងថវិកាជាហូរហែរ ក្រុមការងារអភិវឌ្ឍយុវជនខេត្ត បានចុះធ្វើសកម្មភាពសង្គម និងមនុស្សធម៌។ ទន្ទឹមនឹងនឹងលទ្ធផលសកម្មភាពការងារកន្លងមក ក្រុមការងារក៏បានដាក់ចេញនូវផែនការការងារ ក្រុមការងារ អភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ បានទទួលការគាំទ្រពីសំណាក់យុវជនគ្រប់ស្រទាប់ និងបងប្អូនប្រជា ពលរដ្ឋក្នុងខេត្ត។ ដោយជាទិសដៅខាងមុខ ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់យុវជនទាំង៩ក្រុង-ស្រុក ។ កសាងសមាជិកបន្ថែមជាយុវជន ជារឿងចាំបាច់របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្ត ។
បន្ថែមលើការលើកឡើងខាងលើឯកឧត្តម ស សុខា បានធ្វេីការវាយតម្លៃ និងកោតសរសេីរខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍយុវជន ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមកិច្ចការងារសង្គម ក៏ដូចជាកិច្ចការងារមនុស្សធម៌ដោយមិនខ្លាចនឿយហត់ លះបង់ពេលវេលា ដេីម្បីសង្គមជាតិយេីង។
ឯកឧត្តម ស សុខា ក៏បានធ្វើការជំរុញណែនាំបន្ថែមដល់ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ត្រូវបន្តពង្រឹងសាមគ្គីភាព ពិសេសចូលរួមឱ្យកាន់តែសកម្មជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជា ចុះជួយប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌ សម្បុរ ឡេីយ ។
បន្ទាប់ពីបញ្ចប់នៃកិច្ចសំណេះសំណាលឯកឧត្តម ស សុខាក៏បានធ្វើការប្រគល់នូវលិខិតថ្លែងអំណរគុណចំពោះសប្បុរសជន ក៏ដូចជាក្រុមការងារអភិវឌ្ឍយុវជនផងដែរ៕