
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតូចចិត្តរឿងសង្សារសុំបែកបានយកខ្សែ រួចច.ង ក បញ្ចប់ជីវិតខ្លួនឯងតែម្តង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២២វេលាម៉ោង ៧ៈ២០នាទីយប់ នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វៀត ណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគឺជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។
យោងតាមសំដីរបស់គ្រួសារសព្វបានប្រាប់ឱ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ កូនរបស់គាត់បានចេញពីធ្វើការដូចសព្វដង ពេលនោះសង្សាររបស់គេក៏បានទូរស័ព្ទមកនិយាយជាមួយគ្នា ស្រាប់តែធ្វើឱ្យរូបគេបានឡើងទៅលើបន្ទប់ជាន់ទី២ រូចយកខ្សែទៅច.ង កបញ្ចប់ជីវិតតែម្តង ហើយមុននឹងបញ្ចប់ជីវិត ជនរងគ្រោះក៏បានខលវីដេអូនិយាយជាមួយសង្សារថា បើអូនមិនជឿចិត្តបង បងនឹងច.ង កបញ្ចប់ជីវិតឱ្យអូនមើល ។
គ្រួសារសពក៏បានបន្តទៀតថា នៅពេលដែលបាត់កូនមួយសន្ទុះ ពួកគាត់ក៏បាននាំគ្នាឡើងទៅដល់បន្ទប់ជាន់ទី ២ស្រាប់តែឃើញកូនរបស់គាត់បានច.ង កនឹងចម្រឹងដែកទ្វារ ពេលនោះឪពុកក៏បានខំស្រាយទម្លាក់ហើយជួយសង្គ្រោះបឋមដែរ តែជាអកុសលកូនរបស់គាត់បានស្លា.ប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីគ្រួសាសពវភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១បានចុះទៅដល់ទីតាំងនៅកន្លែងហេតុ ឃើញជនរងគ្រោះស្លា.ប់ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចកោសល្យវិច័យនៃស្នងការរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យស.ព ។
ក្រោយពិនិត្យស.ពរួច សមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លា.ប់ដោយសារច.ង ក បញ្ចប់ជីវិតពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើយ ។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើលិខិប្រគល់ស.ពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕